logo_white_background.jpg
  • LinkedIn Social Icon
  • Facebook Social Icon
  • Twitter Social Icon

© 2015 Abacus IP

 

info@abacus-ip.com

ភ្នាក់ងារម៉ាក ប្រកាសនីយបត្រតក្កកម្ម និងកម្មសិទិ្ធបញ្ញាកម្ពុជា

ផែង ធា 

ប្រធាន

ទំនាក់ទំនង:

ទូរស័ព្ទ: +៨៥៥ (០)១២ ២១៥ ១២៩

ទូរស័ព្ទ: +៨៥៥ (០)៨៨ ៨០០ ៥៤០០

អ៊ីម៉ែល: thea@abacus-ip.com

ផែង ធា គឺជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន  Abacus IP​ ដែលជាភ្នាក់ងារបំរើសេវាកម្ម ផ្នែកកម្មសិទិ្ធបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការអនុវត្តផ្នែកកម្មសិទិ្ធបញ្ញាអស់រយៈពេលជាច្រើនឆ្នាំ  លោក ផែង ត្រូវបានទទួលស្គាល់ជាភ្នាក់ងារតំណាងស្របច្បាប់​នៃម្ចាស់ម៉ាក ដោយនាយកដ្ឋានកម្មសិទិ្ធបញ្ញានៃក្រសួងពាណិជ្ជកម្មកម្ពុជា និងបានទទួលស្គាល់ពីអង្គការ កម្មសិទិ្ធបញ្ញាពិភពលោក។

មុនការចាប់ផ្តើមបង្កើតក្រុមហ៊ុន Abacus IP លោក ផែង ធ្លាប់បានដឹកនាំការងារចុះបញ្ជី កម្មសិទិ្ធបញ្ញា នៅក្នុងការិយាល័យមេធាវីដែលឈានមុខគេមួយ។ ការអនុវត្តរបស់គាត់ ទាក់ទងនឹងការចុះបញ្ជី   ការថែរក្សាម៉ាក   ប្រកាសនីយបត្រតក្កកម្ម   គំនូរឧស្សាហកម្ម  សិទិ្ធអ្នកនិពន្ធ  និង បែបបទកម្មសិទិ្ធបញ្ញាផ្សេងៗទៀត នៅក្នុងនាមម្ចាស់អាជីវកម្ម    និងតក្កករមកពីជុំវិញ ពិភពលោក។  លោក ផែង ជាសមាជិកសកម្មនៅក្នុងសមាគមម៉ាកអន្តរជាតិ​ (INTA) និងជាសមាជិកគណៈកម្មាធិការព្រឹត្តិបត្រផងដែរ។

 

លោក ផែង បានបញ្ចប់មហាវិទ្យាល័យផ្នែកច្បាប់នៅសកលវិទ្យាល័យបញ្ញាសាស្ត្រាកម្ពុជា។ បន្ថែមលើនេះ គាត់ក៏បានទទួលវិញ្ញាបនបត្រឯកទេសផ្នែកកម្មសិទិ្ធបញ្ញា ពីអង្គការកម្មសិទិ្ធបញ្ញាពិភពលោក និងសកលវិទ្យាល័យនៃប្រទេសអាហ្រ្វិកខាងត្រូង។ 

 

សកម្មភាពវិជ្ជាជិវៈ  ​

• សមាជិកសកម្ម សមាគមកម្មសិទិ្ធបញ្ញាកម្ពុជា

• សមាជិកក្រុមប្រឹក្សា សមាគមកម្មសិទិ្ធបញ្ញាអាស៊ាន  

• សមាជិកគណៈកម្មាធិការព្រឹត្តិបត្រ សមាគម្មកម្មសិទិ្ធបញ្ញាអន្តរជាតិ 

• សមាជិកនៃក្រុមជំនាញ ផ្តល់ប្រឹក្សាផ្នែកកម្មសិទិ្ធបញ្ញាសំរាប់សហគ្រាសធុនតូច និងមធ្បម ប្រចាំតបន់អាស៊ីអាគ្នេយ៍  

David Haskel

នាយកក្រុមហ៊ុន 

David Haskel គឺជាសហស្ថាបនិក និងជានាយកក្រុមហ៊ុន Abacus IP ដែលជាក្រុមហ៊ុនបំរើសេវាកម្មផ្នែកកម្មសិទិ្ធបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជា។  ជាសមាជិកម្នាក់នៃគណៈមេធាវី នៃរដ្ឋកាលីហ្វ័រញ៉ា  David បានអនុវត្តផ្នែកកម្មសិទិ្ធបញ្ញាជាច្រើននៅក្នុង ប្រទេសកម្ពុជា។

មុនការចាប់ផ្តើមបង្កើតក្រុមហ៊ុន Abacus IP   David គឺជាដៃគូរគ្រប់គ្រងនៅការិយាល័យច្បាប់ដែលឈានមុខគេមួយនៅរាជធានីភ្នំពេញ ដោយតំណាងអោយអតិថិជនជាច្រើនលើវិស័យផ្នែកពាណិជ្ជកម្ម  និងផ្នែកកម្មសិទិ្ធបញ្ញា។  បន្ថែមលើនេះ គាត់ក៏មានបទពិសោធន៍ ផ្នែកច្បាប់ផ្សែងទៀតជាមួយក្រុមហ៊ុន Silicon Valley នៅសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) និង ប៊ែរលីន (Berlin)។  មុនពេលចូលធ្វើការក្នុងវិស័យច្បាប់ David ធ្លាប់ធ្វើជាសហការីស្រាវជ្រាវអោយស្ថាប័នអព្យាក្រឹតមួយនៅសាន់ហ្វ្រាន់ស៊ីស្កូ។

 

David ទទួលបានសញ្ញាបត្រអុនបណ្ឌិតពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ប៊ើឃេលី ជាមួយជំនាញច្បាប់ និងបច្ចេកវិទ្យា ក៏ដូចជាបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនយោបាយពីស្ថាប័នតែមួយ។   ដោយបានសិក្សានៅសាកលវិទ្យាល័យ Sciences Po និងសាកល វិទ្យាល័យ Tsinghua នៅទីក្រុងប៉េកាំង   David និយាយភាសាអង់គ្លេស  បារាំង  អាល្លឺម៉ង់  និងភាសាចិន។

ទំនាក់ទំនង:

ទូរស័ព្ទ: +៨៥៥ (០)១២ ២១៥ ១២៩

ទូរស័ព្ទ: +៨៥៥ (០)៨៨ ៨០០ ៥៤០០

អ៊ីម៉ែល: david@abacus-ip.com

ចាំង ស្រីពៅ 

មេធាវី 

លោកស្រី ចាំង ស្រីពៅ ជាមេធាវីអោយក្រុមហ៊ុនកម្មសិទិ្ធបញ្ញា Abacus IP  និងដៃគូគ្រប់គ្រងនៃការិយាល័យមេធាវី CSP & Associates។  ជាមេធាវីម្នាក់ដែលបានទទួលស្គាល់ដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា  លោកស្រី មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងដោះស្រាយវិវាទកម្មសិទិ្ធបញ្ញា ក៏ដូចជាករណីពាណិជ្ជកម្ម និងសាជីវកម្មផ្សេងៗជាច្រើន។ មុនពេលចូលរួមជាមួយក្រុមហ៊ុន Abacus IP និងបង្កើតការិយាល័យច្បាប់ CSP & Associates លោកស្រីបានធ្វើការបំរើវិស័យច្បាប់ជាមួយក្រុមហ៊ុនច្បាប់ឈានមុខគេជាច្រើននៅក្នុងប្រទេសកម្ពុជា ព្រមទាំងធ្វើការជាមេធាវីពិគ្រោះយោបល់ជាមួយក្រុមហ៊ុនឯកជនមួយចំនួនផង។


លោកស្រី ចាំង ស្រីពៅ ទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់សកម្មភាពសហគ្រាស និងបរិញ្ញាបត្រនីតិឯកជន ពីសាកលវិទ្យាល័យ Lumiere លីយ៉ុង 2 (ប្រទេសបារាំង) ព្រមទាំងសញ្ញាប័ត្រអនុបណ្ឌិត  និងបរិញ្ញាបត្រផ្នែកច្បាប់ឯកជនពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅកម្ពុជា។ លើសពីនេះទៀតលោកស្រីក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់មេធាវីពីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

លោកស្រីនិយាយភាសាខ្មែរ  អង់គ្លេស និងបារាំង។

Tom Pearson

ទីប្រឹក្សាខាងក្រៅ

Tom Pearson គឺជាទីប្រឹក្សាខាងក្រៅអោយ Abacus IP

 

បច្ចុប្បន្ននេះ លោកបម្រើការជានាយកកម្មវិធីអន្តរជាតិចំនួនពីរសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គឺ ថ្នាក់និតិធុរកិច្ចអន្តរជាតិ និង ថ្នាក់និតិសាធារណៈនិងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទ   នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលជាកម្មវិធីរួមគ្នារវាង សាកលវិទ្យាល័យ Libre de Bruxelles (ULB) និង សាកលវិទ្យាល័យ ទីក្រុងប៉ារីស៨។  គាត់បង្រៀននៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់តាំងពីឆ្នាំ ២០១២ ជាមួយនឹងមុខវិជ្ជាអាជ្ញាកណ្តាលអន្តរជាតិ, និតិពាណិជ្ជកម្មកម្ពុជា និង និតិការងារអន្តរជាតិ។  លោកក៏បានចូលរួម និងរៀបចំសន្និសិទផ្សេងៗស្តីពីច្បាប់កម្មសិទ្ធិបញ្ញា នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។

 

មុនពេលចូលបម្រីការងារពេញម៉ោង នៅក្នុងសាកលវិទ្យាល័យ លោក Tom  មានតួនាទីជាដៃគូ និងប្រធានក្រុមអនុវត្តន៍ លើការងារអាជីវកម្ម និងពាណិជ្ជកម្ម ដែលទាក់ទងនឹងកិច្ចសន្យាពាណិជ្ជកម្ម  ទីផ្សារ  និងច្បាប់ពាណិជ្ជកម្មទូទៅ ក្នុងការិយាល័យមេធាវីមួយ ស្ថិតនៅរាជធានីភ្នំពេញអស់រយៈជាងបីឆ្នាំកន្លះ។ មុនពេលផ្លាស់មកប្រទេសកម្ពុជា គាត់ក៏បានបំរើការងារផ្នែកច្បាប់ទូទៅ នៅក្នុងស្រុកកំណើតរបស់គាត់ ទីក្រុង Birmingham នៃរដ្ឋ Alabama និងដោះស្រាយករណីពាណិជ្ជកម្មខ្នាតតូច  ច្បាប់គ្រួសារ  និង ករណីព្រហ្មទណ្ឌទៀតផង។

 

លោកបានទទួលបរិញ្ញាបត្រផ្នែកនយោបាយសេដ្ឋកិច្ចពីមហាវិទ្យាល័យ Hillsdale និង អនុបណ្ឌិត ពីសាកលវិទ្យាល័យ George Mason លើលើជំនាញផ្នែកច្បាប់ នឹងសេដ្ឋកិច្ច។ មុនពេលក្លាយជាមេធាវី  លោកគឺជាអ្នកស្រាវជ្រាវគោលនយោបាយបច្ចេកវិទ្យា និង ទូរគមនាគមន៍ អោយអង្គការគោលនយោបាយសាធារណៈ នៅក្នុងទីក្រុង Washington, DC. ដោយផ្តោតទៅលើការគ្រប់ គ្រងអិនធើណេត និងសេរីភាពនៃការបញ្ចេញមតិតាមរយៈប្រព័ន្ធទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ និងបញ្ហាកម្មសិទ្ធិបញ្ញា។