logo_white_background.jpg
  • LinkedIn Social Icon
  • Facebook Social Icon
  • Twitter Social Icon

© 2015 Abacus IP

 

info@abacus-ip.com

ច្បាប់ ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជា

ច្បាប់ស្តីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម  ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០០៣ ដែលជាផ្នែកមួយរបស់ប្រទេសកម្ពុជា ក្នុងការចូលជាសមាជិកនៃអង្គការ ពាណិជ្ជកម្មពិភពលោក បានផ្តល់នូវសិទិ្ធផ្តាច់មុខជូនដល់តក្កករ ក្នុងការបង្ហាញនូវតក្កកម្មថ្មីអោយដឹងដល់សាធារណៈជន។ ប្រកាសនីយបត្រតក្កកម្មចុះបញ្ជីដោយនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុងខណៈពេលដែលសំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម ត្រូវបានដាក់ពាក្យអស់ជាងមួយទសវត្សរ៍ ប្រកាសនីយបត្រតក្កកម្មដំបូងក៏ត្រូវបានចុះបញ្ជី តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គភាពកម្មសិទិ្ធបញ្ញានៃប្រទេសសឹង្ហបុរី។ បើទោះបីជា ប្រទេសកម្ពុជាមិនមែនជាសមាជិកនៃសន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (Patent Cooperation Treaty) ក៏ដោយ ក៏ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មអនុញ្ញាតអោយមានការទទួលចុះបញ្ជីប្រកាសនីយបត្រតក្កកម្មបរទេសនៅក្នុងប្រទេសកម្ពុជា និងទទួលស្គាល់កាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំផងដែរ។ ច្បាប់នេះត្រូវបានបំពេញបន្ថែមដោយប្រកាសស្តីពី នីតិវិធីផ្តល់ប្រកាសនីយបត្រតក្កកម្ម និងវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ ដែលចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៦។

 

 

សេចក្តីផ្តើម 

តក្កកម្មក្នុងន័យច្បាប់ គឺជា "គំនិតរបស់តក្កករដែលអាចយកទៅអនុវត្តបាននៅក្នុងដំណោះស្រាយបញ្ហាជាក់លាក់ណាមួយក្នុងវិស័យបច្ចេកវិជ្ជា" ដែលអាចជាផលិផល ឬដំណើរការផលិតកម្ម ឬអាចទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម។1    តក្កកម្មណាមួយក៏អាចជាកម្មវត្ថុនៃប្រកាសនីយ បត្រតក្កកម្មដែរ លើកលែងតែតក្កកម្មដូចខាងក្រោម៖2   

  • ការរកឃើញទ្រឹស្តីវិទ្យាសាស្រ្ត និងវិធីសាស្រ្តគណិតវិទ្យា 

  • គម្រោងការ ក្បួន ឬវិធីសាស្ត្រសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬ សម្រាប់លេងល្បែងកំសាន្ត 

  • វិធីសាស្រ្តសម្រាប់ព្យាបាលរាងកាយមនុស្សឬសត្វ ដោយការវះកាត់ ឬដោយការព្យបាល ក៏ដូចជាវិធីសាស្រ្តវិនិច្ឆ័យរោគ ដែលបានអនុវត្តលើរាងកាយមនុស្ស ឬសត្វ។ បទប្បញ្ញត្តិនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយដែលយកមកប្រើក្នុងវិធីសាស្រ្តខាងលើនេះទេ 

  • ផលិតផលឱសថ 

  • រុក្ខជាតិ ឬសត្វដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើត តាមលក្ខណៈជីវសាស្រ្ត  សំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិ ឬសត្វ 

  • ប្រភេទផ្សេងៗនៃពូជរុក្ខជាតិណាមួយ។3 

 

កុំព្យូទ័រសូហ្វវែរក៏ត្រូវអាចផ្តល់ប្រកាសនីយបត្រតក្កកម្មបានដែរ ប្រសិនបើៈ4 

  • តក្កកម្មជាដំណើរការផលិតកម្ម ដែលជាផ្នែកទាំងមូល ឬផ្នែកខ្លះ មានជំហានជាច្រើនដែលត្រូវអនុវត្តដោយកុំព្យូទ័រ និងត្រូវបញ្ជាដោយកម្មវិធីកុំព្យូទ័រ និង  

  • តក្កកម្មជាផលិតផល ដែលមានធាតុនៃតក្កកម្មអនុវត្តដោយកុំព្យូទ័ររួមមាន ពិសេសដូចជា៖ 

    • កូដកម្មវិធីកុំព្យូទ័រដែលម៉ាស៊ីនអាចអានបាន ដែលអាចស្តុកទុកនៅក្នុងឧបករណ៍មានរូបរាងជាក់ស្តែងដូចជាហ្លូភីឌីស (Floppy Disk) កុំព្យូទ័រហាដដ្រាយ្វ (Computer Hard Drive) ឬ កុំព្យូទ័រម៉េម៉រី (Memory) និង​ 

    • កុំព្យូទ័រសម្រាប់គោលបំណងទូទៅដែលភាពថ្មីរបស់វាលើស្នាដៃមុនលេចចេញជាបឋម ដោយការផ្គុំបញ្ចូលវាជាមួយកម្មវិធីកុំព្យូទ័រជាក់លាក់មួយ។  

 

 

តក្កកម្មដែលអាចផ្តល់ប្រកាសនីយបត្រតក្កកម្មបាន​​ 

តម្រូវការដំបូងសំរាប់តក្កកម្ម ដែលអាចទទួលប្រកាសនីយបត្រតក្កកម្មបាន គឺតក្កកម្មថ្មី មានន័យថាតក្កកម្មនោះពុំទាន់មានអ្នកណាបានរកឃើញពីមុន។5   

ការរកឃើញពីមុន គឺតក្កកម្មដែលសាធារណជននៅកន្លែងណាមួយនៅលើពិភពលោកបានដឹងមុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះតាមរយៈការផ្សព្វផ្សាយដោយប្រើរូបភាពជាក់ស្តែង ឬដោយផ្ទាល់មាត់ តាមរយៈការប្រើប្រាស់តក្កកម្មនោះ ឬតាមរយៈមធ្យោបាយផ្សព្វផ្សាយផ្សេងៗទៀត។ តក្កកម្មមួយ មិនត្រូវចាត់ទុកថាជាការដឹងដល់សាធារណជនករណីដូចខាងក្រោម៖6  

  • ការដឹងដល់សាធារណជននូវតក្កកម្ម ដែលបានកើតឡើងក្នុងអំឡុងពេលដប់ពីរ (១២) ខែ មុនកាលបរិច្ឆេទសុំចុះបញ្ជីសំណុំលិខិតស្នើសុំ  ឬកាលបរិច្ឆេទអាទិភាពនៃសំណុំលិខិតស្នើសុំនោះ។  

  • ការធ្វើអោយលេចឮខ្ចរខ្ចាយព័ត៌មានស្តីអំពីតក្កកម្ម តាមរយៈអ្នកដាក់ពាក្យសុំ តាមរយៈអ្នកស្នងរបស់  បុព្វជន ឬតាមរយៈការរំលោភរបស់ភាគីទីបីទៅលើអ្នកដាក់ពាក្យសុំ ឬអ្នកស្នងរបស់បុព្វជន ដែលបណ្តាលអោយលេចឮខ្ចរខ្ចាយព័ត៌មាននេះ។  

ភាពថ្មី 
ជំហានរកឃើញថ្មី 

តម្រូវការទីពីរ តក្កកម្មត្រូវមាន "ជំហានរកឃើញថ្មី"។7 តក្កកម្មត្រូវចាត់ទុកថាមានជំហានរកឃើញថ្មី ប្រសិនបើ តក្កកម្មនោះមិនអាចអោយបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញយល់ដឹងបាន។

តម្រូវការទីបី តក្កកម្មត្រូវតែអាចអនុវត្តបានក្នុងវិស័យឧស្សាហកម្ម មានន័យថា តក្កកម្មនោះអាចត្រូវបានផលិត ឬត្រូវបានប្រើប្រាស់នៅក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន។8 ប៉ុន្តែ ប្រសិនការធ្វើអាជីវកម្មពាណិជ្ជកម្មនៃតក្កកម្មនោះ ផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ  ឬសីសធម៌  ប៉ះពាល់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ ឬសុខភាព ធ្វើអោយខូច បរិស្ថានធ្ងន់ធ្ងរ ឬត្រូវបានច្បាប់ហាមឃាត់មិនត្រូវផ្តល់ប្រកាសនីយបត្រតក្កកម្ម អោយទេ។9    ​ 

ភាពអនុវត្តបានក្នុងវិស័យឧស្សាហកម្ម 

សិទិ្ធជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម ជាកម្មសិទិ្ធរបស់តក្កករម្នាក់ ឬច្រើននាក់។10  នៅពេលដែលមានបុគ្គលពីរនាក់ ឬច្រើននាក់បានរកឃើញដោយឡែកៗពីគ្នានូវតក្កកម្មមួយដូចគ្នា  បុគ្គលណាដែលបានដាក់សំណុំលិខិតស្នើសុំដែលមានកាលបរិច្ឆេទសុំចុះបញ្ជីមុនគេបង្អស់ ឬមានកាលបរិច្ឆេទអាទិភាពមុនគេបង្អស់ ហើយបានប្រកាសសុពលភាពនៃកាលបរិច្ឆេទអាទិភាពនោះត្រូវទទួលសិទិ្ធជាម្ចាស់ប្រកាសនីយបត្រតក្កកម្មនោះ។11 ចំពោះការងារដែលស្ថិតនៅក្រោមកិច្ចសន្យាការងារ សិទិ្ធជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម ត្រូវតែជាកម្មសិទិ្ធរបស់និយោជក លើកលែងតែមានការព្រមព្រៀងដោយឡែក។12 ឈ្មោះរបស់តក្កករត្រូវតែកត់ត្រាក្នុងប្រកាសនីយបត្រតក្កកម្មនោះ លើកលែងតែតក្កករចង់ដាក់ជាអនាមិក។13 

សិទិ្ធជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម និងការដាក់ឈ្មោះតក្កករ  

សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម អាចដាក់នៅនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មនៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ សំណុំលិខិតនោះត្រូវមានសេចក្តីអធិប្បាយអំពីតក្កកម្ម  សេចក្តីអះអាងមួយ ឬច្រើន គំនូសបង្ហាញក្នុងករណីចាំបាច់ដើម្បីអោយយល់អំពីតក្កកម្មនោះ ខ្លឹមសារសង្ខេប នឹងកម្រៃសេវាសាធារណៈ។14​ សេចក្តីអធិប្បាយត្រូវលើកបង្ហាញអំពីតក្កកម្មក្នុងលក្ខណៈច្បាស់លាស់ និងពេញលេញដើម្បីអោយបុគ្គលដែលមានកម្រិតជំនាញធម្មតាក្នុងជំនាញអាចអនុវត្តបាននូវតក្កកម្មនោះ។15 សំណុំលិខិតស្នើសុំអាចដកវិញបាន អាចបំបែក ឬក៏អាចកែតម្រូវ រហូតដល់សំណុំលិខិតស្នើសុំនោះត្រឹមត្រូវនឹងអាចផ្តល់ប្រកាសនីយបត្រតក្កកម្មបាន។16  

សំណុំលិខិតស្នើសុំអាចអមដោយសេចក្តីប្រកាសអំពីសិទិ្ធអាទិភាព ដោយផ្អែកលើសំណុំលិខិតស្នើសុំមុនគេនៅក្នុងប្រទេសមួយ ឬនៅក្នុងតំបន់មួយ ឬនៅអន្តរជាតិ ដោយយោងតាមអនុសញ្ញាទីក្រុងប៉ារីស។ ក្នុងករណីនេះ នាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្មនិងស្នើសុំឯកសារចម្លងនៃសំណុំលិខិតស្នើសុំដែលបានដាក់មុនគេ និងត្រូវមានការបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើម ក៏ដូចជារបាយការណ៍ស្រាវជ្រាវ ឬលទ្ធផលនៃការពិនិត្យ ឬសេចក្តីសម្រេចផ្សេងៗរបស់ការិយាល័យដែលទទួលសំណុំលិខិតស្នើសុំនោះ។  

សេចក្តីសម្រេចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលទាក់ទងនឹងការផ្តល់ប្រកាសនីយបត្រតក្កកម្មអាចធ្វើការប្តឹងតវ៉ាទៅតុលាការមានសមត្ថកិច្ចបានក្នុងរយៈពេលបី (៣)ខែ គិតចាប់ពីថ្ងៃចេញសេចក្តីសម្រេច។  

ចាប់តាំងពីខែមករា ឆ្នាំ២០១៥ អ្នកដាក់ពាក្យសុំអាចដាក់ពាក្យស្នើសុំប្រកាសនីបត្រតក្កកម្មនៅកម្ពុជាបានតាមរយៈអង្គភាពកម្មសិទិ្ធបញ្ញានៃប្រទេស   សឹង្ហបុរី (IPOS)។ អង្គភាពកម្មសិទិ្ធបញ្ញានៃប្រទេសសឹង្ហបុរី និងក្រសួងឧស្សាហកម្ម និងសិប្បកម្មនៃប្រទេសកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា អនុញ្ញាតអោយមានការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មក្នុងប្រទេសកម្ពុជា តាមរយៈអាជ្ញាធរសឹង្ហបុរី ឬក៏ដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មក្នុងប្រទេសសឹង្ហបុរី តាមរយៈអាជ្ញាធរកម្ពុជា។  អនុស្សរណៈនៃការយោគយល់គ្នាមានសុពលភាពសំរាប់រយៈពេលប្រាំ (៥) ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ និងអាចត្រូវបន្តរជាថ្មីបានដោយមានការព្រមព្រៀងគ្នាពីភាគីទាំងពីរ។ 

 

 

សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម   

ប្រកាសនីយបត្រតក្កកម្មមានសុពលភាពរយៈពេលម្ភៃ (២០) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជី និងត្រូវបង់កម្រៃប្រចាំឆ្នាំ  ដើម្បីរក្សាសុពលភាពនៃប្រកាសនីយបត្រតក្កកម្មដូចមានខាងក្រោមៈ17 

 

រយៈពេលនៃការការពារ និងការបង់កម្រៃប្រចាំឆ្នាំ 

ប្រកាសនីយបត្រតក្កកម្ម ត្រូវតែពាក់ព័ន្ធទៅនឹងតក្កកម្មតែមួយគត់ ឬតក្កកម្មមួយក្រុមដែលទាក់ទងគ្នា បង្កើតបានជាទស្សនៈរួមមួយនៃតក្កកម្មនោះ។18 សំណុំលិខិតស្នើសុំអាចធ្វើការកែតម្រូវបាន មុនពេលប្រកាសនីយបត្រតក្កកម្មនោះត្រូវបានផ្តល់ ប៉ុន្តែរាល់ការកែតម្រូវនោះមិនត្រូវបន្ថែមអ្វីអោយលើសពីខ្លឹមសារក្នុងសំណុំលិខិតស្នើសុំដំបូងឡើយ។19  ស្រដៀងគ្នានេះ សំណុំលិខិតស្នើសុំក៏អាចធ្វើការបំបែកជាពីរ ឬច្រើនផងដែរ។20   

 

ការរួមបញ្ចូលតែមួយនៃតក្កកម្ម ការកែតម្រូវ និង ការបំបែកសំណុំលិខិត  

សិទិ្ធចម្បងដែលទទួលបានមកពីប្រកាសនីយបត្រតក្កកម្ម គឺជាសិទិ្ធក្នុងការពារបុគ្គលដទៃទៀតមិន  អោយធ្វើអាជីវកម្មលើតក្កកម្មដែលបានទទួលប្រកាសនីយបត្រតក្កកម្មនោះ។21 ការធ្វើអាជីវកម្មផលិតផល ដែលបានទទួលប្រកាសនីយបត្រតក្កកម្មរួចហើយរួមមាន ការផលិត ការនាំចូល ការផ្គត់ផ្គង់សម្រាប់ការលក់  ការលក់ ការស្តុកទុកដើម្បីប្រើប្រាស់ ឬការប្រើប្រាស់។ សំរាប់ដំណើរការផលិតកម្ម ការធ្វើអាជីវកម្ម មានន័យថាការប្រើប្រាស់ដំណើរការផលិតកម្មនោះ ឬការធ្វើអាជីវកម្មនូវផលិតផលដែលទទួលបានដោយផ្ទាល់ពីមធ្យោបាយនៃដំណើរការផលិតកម្មនោះ។22    

ម្ចាស់ប្រកាសនីយបត្រតក្កកម្មមានសិទិ្ធប្តឹងទៅតុលាការមានសមត្ថកិច្ច  ចំពោះបុគ្គលណាដែលរំលោភលើប្រកាសនីយបត្រតក្កកម្មរបស់ខ្លួន ឬធ្វើសកម្មភាពទាំងឡាយណាដែលអាចនឹងបណ្តាលអោយកើតមានការរំលោភដូចគ្នាកើតឡើង។23 

សិទិ្ធដែលទទួលបានពីប្រកាសនីយបត្រតក្កកម្មមិនអនុវត្តចំពោះ៖24 

  • សកម្មភាពពាក់ព័ន្ធនឹងសម្ភារៈ ដែលបានដាក់តាំងនៅលើទីផ្សាដោយម្ចាស់ប្រកាសនីយបត្រតក្កកម្ម ឬដោយមានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្ម  

  • ការប្រើប្រាស់សម្ភារៈនៅលើយានយន្តគ្រប់​​ប្រភេទដែលចូលចតជាបណ្តោះអាសន្នក្នុងដែនដី នៃប្រទេសកម្ពុជា ឬចូលចតដោយឧបទ្ទវហេតុ  

  • ប្រើប្រាស់ក្នុងគោលបំណងពិសោធន៍ 

  • ការប្រើប្រាស់តក្កកម្ម ឬក៏ធ្វើការរៀបចំអោយមានប្រសិទិ្ធភាព និងហ្មត់ចត់នូវតក្កកម្មនោះក្នុងការប្រើប្រាស់មុនកាលបរិច្ឆេទអាទិភាព ។  

តាមបណ្តឹងរបស់ម្ចាស់ប្រកាសនីយបត្រតក្កកម្ម ឬ អ្នកទទួលអាជ្ញាប័ណ្ណ ក្នុងកាលៈទេសៈជាក់ស្តែងណាមួយ តុលាការមានសមត្ថកិច្ចអាចចេញសេចក្តីសម្រេចដើម្បីទប់ស្កាត់ការរំលោភ ឬការរំលោភដែលប្រុងនឹងកើតមានឡើងសម្រេចអោយសងការខូចខាតនិងផ្តល់នូវដំណោះស្រាយផ្សេងៗដែលមានចែងក្នុងច្បាប់ជាធរមាន។25 លើសពីនេះទៅទៀត បុគ្គលណាមួយដែលរំលោភដោយចេតនានឹងត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពី ប្រាំ (៥) ទៅ ម្ភៃ (២០) លានរៀល (ប្រហែល ១.២៥០ – ៥.០០០ ដុល្លាអាមេរិក) ឬត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពីមួយ (១) ទៅ ប្រាំ (៥) ឆ្នាំ ឬត្រូវផ្តន្ទាទោសទាំងពីរខាងលើ។26 ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង។27

សិទិ្ធទទួលបានពីប្រកាសនីយបត្រក្កកម្ម​

សិទិ្ធទទួលបានពីប្រកាសនីយបត្រតក្កកម្មមិនពេញលេញនោះទេ  សិទិ្ធនេះត្រូវមានការកម្រិតកំណត់   សំរាប់ការធ្វើអាជីវកម្មដោយរាជរដ្ឋាភិបាល និងការចេញអាជ្ញាប័ណ្ណបញ្ជា។ រាជរដ្ឋាភិបាលកម្ពុជាអាចសម្រេច  អោយអង្គភាពរដ្ឋ ឬតតិយជនធ្វើអាជីវកម្មលើតក្កកម្មបាន ទោះបីជាគ្មានការយល់ព្រមពីម្ចាស់ប្រកាសនីយបត្រតក្កកម្មក៏ដោយ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសផ្នែកសន្តិសុខជាតិ អាហារូបត្ថម្ភ  សុខាភិបាល ឬដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិសំខាន់ៗផ្សេងទៀត។28 លើសពីនេះទៅទៀត ប្រសិនបើតុលាការមានសមត្ថកិច្ចវិនិច្ឆ័យថា ការប្រើប្រាស់ប្រកាសនីយបត្រតក្កកម្មរបស់ម្ចាស់ប្រកាសនីយបត្រតក្កកម្ម ឬអ្នកទទួលអាជ្ញាប័ណ្ណមានលក្ខណៈប្រឆាំងនឹងការប្រកួតប្រជែង ប្រកាសនីយបត្រតក្កកម្មនោះនឹងអាចត្រូវបានដាក់អោយប្រើប្រាស់ដោយរដ្ឋាភិបាល ឬតតិយជនវិញ។29 ក្នុងករណីណាក៏ដោយ ម្ចាស់ប្រកាសនីយបត្រតក្កកម្មមានសិទិ្ធទទួលបាននូវសវនាការមួយ និងប្រាក់សំណងសមស្រប។30​    

បន្ថែមលើការធ្វើអាជីវកម្មដោយរាជរដ្ឋាភិបាល និងតតិយជន ច្បាប់ក៏អនុញ្ញាតអោយមានការផ្តល់អាជ្ញាប័ណ្ណបញ្ជាផងដែរ។ បុគ្គលណាមួយក៏អាចស្នើសុំទៅរដ្ឋមន្រ្តីសំរាប់អាជ្ញាប័ណ្ណបញ្ជា គឺក្រោយរយៈពេល៤ឆ្នាំ គិត ចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជីប្រកាសនីយបត្រតក្កកម្ម  ឬក្រោយរយៈពេល៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្តល់ប្រកាសនីយបត្រតក្កកម្ម  ដោយយកកាលបរិច្ឆេទណាមួយដែលផុតកំណត់ក្រោយគេ។  អាជ្ញាប័ណ្ណបញ្ជានឹងត្រូវផ្តល់ជូន ប្រសិនបើអាចបង្ហាញថាប្រកាសនីយបត្រតក្កកម្មដែលបានផ្តល់ជូនមិនត្រូវបានធ្វើអាជីវកម្ម ឬបានធ្វើអាជីវកម្មមិនពេញលេញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។31 ក៏ប៉ុន្តែ ម្ចាស់ប្រកាសនីយបត្រតក្កកម្ម អាចទប់ស្កាត់ការផ្តល់អាជ្ញាប័ណ្ណបញ្ជាបាន ប្រសិនបើអាចស្រាយបំភ្លឺនូវកាលៈទេសៈជាក់ស្តែងណាមួយដើម្បីជាភស្តុតាងបញ្ជាក់។32 ម្ចាស់ប្រកាសនីយបត្រតក្កកម្ម នឹងត្រូវផ្តល់ជូននូវប្រាក់សំណងលើអាជ្ញាប័ណ្ណបញ្ជាជាមួយ                 ​រាជរដ្ឋាភិបាល និងតតិយជន។33  

ការធ្វើអាជីវកម្មដោយរដ្ឋាភិបាល និងអាជ្ញាប័ណ្ណបញ្ជា  

ច្បាប់ប្រកាសនីយបត្រតក្កកម្ម  មាត្រា៣

2 ច្បាប់ប្រកាសនីយបត្រតក្កកម្ម  មាត្រា៤

3 ពូជរុក្ខជាតិត្រូវបានការពារក្រោមច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទិ្ធអ្នកបង្កាត់ពូជដំណាំ (ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៥)

4 ប្រកាស មាត្រា៤៤

5 Pច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៦

6 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៦

7 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៧

8 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៨

9 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៩

10 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១០ និង ១១

11 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១២

12 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១៤

13 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១៥

14 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១៦

15 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១៨

16 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ២២ និង ២៤

17 ប្រកាសរួមស្តីពីកម្រៃសេវាសាធារណៈ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥

18 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ២៣ 

19 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ២៤

20 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ២៥ 

21 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៤១ 

22 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៤២ 

23 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៤៣

24 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៤៤ 

25 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១២៦

26 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១៣៣

27 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ១៣៣

28 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៤៧

29 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៤៧

30 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៤៧

31 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៥៦

32 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៥៦ 

33 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៥៧ 

34 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៦៥

35 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៦៦

36 ច្បាប់ប្រកាសនីយបត្រតក្កកម្ម មាត្រា ៦៦

Footnotes

ឆ្នាំ

 

ឆ្នាំទី ១

 

ឆ្នាំទី ២                 

ឆ្នាំទី ៣               

ឆ្នាំទី ៤                   

ឆ្នាំទី ៥                

ឆ្នាំទី ៦                  

ឆ្នាំទី ៧                 

ឆ្នាំទី ៨                 

ឆ្នាំទី ៩                 

ឆ្នាំទី ១០             

កម្រៃសេវា (ដុល្លាអាមេរិក) 

 

 

-

 

 

២០

 

២០

 

៤០

 

១០០

 

១៤០

 

១៨០

 

២២០

 

២៦០

 

៣០០

 

 

 

 

បុគ្គលដែលមានការពាក់ព័ន្ធអាចស្នើសុំអោយទុកជាមោឃៈនូវប្រកាសនីយបត្រតក្កកម្មបាន។34 ការស្នើសុំមោឃភាពនឹងត្រូវបានផ្តល់ ប្រសិនបើអាចបង្ហាញថាប្រកាសនីយបត្រតក្កកម្មនោះមិនត្រឹមត្រូវ   មិនមានភាពថ្មី  មិនមានជំហានរកឃើញថ្មី  មិនអាចអនុវត្តបានក្នុងវិស័យឧស្សាហកម្ម ឬក៏ការធ្វើអាជីវកម្មនោះផ្ទុយនឹងសណ្តាប់ធ្នាប់សាធារណៈ សីសធម៌ ឬត្រូវបានហាមឃាត់ដោយច្បាប់។35  លើសពីនេះទៀត ហេតុផលសំរាប់មោឃភាពប្រកាសនីយបត្រតក្កកម្មរួមបញ្ចូលទាំងភាពមិនពេញលេញនៃសេចក្តីអធិប្បាយ  ភាពមិនត្រឹមត្រូវអំពីសេចក្តីអះអាង ឬភាពមិនគ្រប់គ្រាន់នូវគំនូសបង្ហាញ។36  

មោឃភាព

កម្រៃសេវា (ដុល្លាអាមេរិក) 

 

៣៥០

 

៤០០

 

៤៥០

 

៥០០

 

៥៥០

 

៦១០

 

៦៧០

 

៧៤០

 

៨១០

 

៨៩០

 

 

 

 

ឆ្នាំ

 

ឆ្នាំទី ១១

 

ឆ្នាំទី ១២                 

ឆ្នាំទី ១៣               

ឆ្នាំទី ១៤                   

ឆ្នាំទី ១៥                

ឆ្នាំទី ១៦                  

ឆ្នាំទី ១៧                 

ឆ្នាំទី ១៨                 

ឆ្នាំទី ១៩                 

ឆ្នាំទី ២០