logo_white_background.jpg
  • LinkedIn Social Icon
  • Facebook Social Icon
  • Twitter Social Icon

© 2015 Abacus IP

 

info@abacus-ip.com

កាបោះពុម្ពផ្សាយអំពីសិទិ្ធកម្មសិទិ្ធបញ្ញានៅកម្ពុជា 

Abacus IP បានបោះពុម្ពផ្សាយនូវមគ្គទេសក៍ថ្មីៗអំពីសិទិ្ធកម្មសិទិ្ធបញ្ញានៅប្រទេសកម្ពុជា 
ម៉ាក 
 

ម៉ាក គឺជាសញ្ញាដែលមើលឃើញអាចសំគាល់លក្ខណៈខុសគ្នានៃទំនិញ ឬសេវា ពីសហគ្រាសមួយទៅសហគ្រាសមួយ។

 

ការចុះបញ្ជីម៉ាកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើនៅនាយកដ្ឋានកម្មសិទិ្ធបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដែលមានសុពលភាពរយៈពេល ១០ឆ្នាំ និងអាចបន្តសារជាថ្មីបាន។

គំនូរឧស្សាហកម្ម 

ការចុះបញ្ជីគំនូរឧស្សាហកម្ម គឺការពារលើភាពថ្មី និង រូបរាងដែលអាចមើលឃើញដោយភ្នែក  របស់ផលិតផលឧស្សាហកម្ម និងសិប្បកម្ម។ 

ក្នុងព្រះរាជាណាចក្រកម្ពុជា គំនូរឧស្សាហកម្មផ្តល់ជូនដោយនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានសុពលភាពរហូតដល់ ១៥ឆ្នាំ។ 

ប្រកាសនីយបត្រតក្កកម្ម
 

ប្រកាសនីយបត្រតក្កកម្ម​ គឺជាបណ្តុំនៃសិទិ្ធ ផ្តល់ជូនដល់តក្កករជាអ្នកបង្កើតថ្មី ហើយអាច យកទៅអនុវត្តន៍បានទៅលើផលិតផល និង ដំណើរការផលិតកម្ម។

 

ក្នុងព្រះរាជាណាចក្រកម្ពុជាប្រកាសនីយបត្រ

តក្កកម្ម ផ្តល់ជូនដោយនាយកដ្ឋានកម្មសិទិ្ធឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលមានសុពលភាពរយៈពេល ២០ឆ្នាំ។

សិទិ្ធអ្នកនិពន្ធ
 

សិទិ្ធអ្នកនិពន្ធ សំដៅការពារស្នាដៃដើម ដោយផ្តល់សិទិ្ធផ្តាច់មុខលើសិទិ្ធបេតិកភណ្ឌ និងសិទិ្ធ សីលធម៌ជូនដល់អ្នកនិពន្ធ។ 

 

ក្នុងព្រះរាជាណាចក្រកម្ពុជា រាល់ស្នាដៃទាំងអស់អាចតម្កល់ទុកនៅនាយកដ្ឋានសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែល នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។