logo_white_background.jpg
  • LinkedIn Social Icon
  • Facebook Social Icon
  • Twitter Social Icon

© 2015 Abacus IP

 

info@abacus-ip.com

Please reload

Recent Posts

Cambodia First Country to Sign Up to Geographical Indication Treaty

March 10, 2018

1/10
Please reload

Featured Posts

អង្គភាពគ្រប់គ្រងសិទិ្ធរួមនៅព្រះរាជាណាចក្រកម្ពុជា

August 14, 2016

ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានអនុម័តបទបញ្ញត្តិសម្រាប់អង្គភាពគ្រប់គ្រងសិទិ្ធរួម។ អង្គភាពគ្រប់គ្រងសិទិ្ធរួមត្រូវបង្កើតឡើងដោយម្ចាស់សិទិ្ធ ដើម្បីគ្រប់គ្រងសិទិ្ធជារួម ដោយធ្វើការគ្រប់គ្រងអាជ្ញាប័ណ្ណ ការប្រមូលលាភការ និងអនុវត្តសិទិ្ធផ្សេងៗក្នុងនាមរបស់ខ្លួន។  នៅថ្ងៃទី០៥​ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក៏បានចេញប្រកាសមួយ ស្តីអំពីអង្គភាពគ្រប់គ្រងសិទិ្ធរួម (មានជាភាសាខ្មែរ)។

 

មានតែអ្នកនិពន្ធ និងម្ចាស់សិទិ្ធដែលពាក់ព័ន្ធ និងមានសញ្ជាតិខ្មែរទេ ដែលអាចបង្កើតអង្គភាពគ្រប់គ្រងសិទិ្ធរួមបាន។ ពាក្យស្នើសុំបង្កើតអង្គភាពត្រូវដាក់ជូននាយកដ្ឋានសិទិ្ធអ្នកនិពន្ធ និងសិទិ្ធប្រហាក់ប្រហែលនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយត្រូវភ្ជាប់មកជាមួយនូវលក្ខន្តិកៈ និងបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រងអង្គភាព។ ការចុះបញ្ជីមានសុពលភាពរយៈពេល៥ឆ្នាំ  និងអាចធ្វើការបន្តរសុពលភាពបានរយៈពេល ២ឆ្នាំម្តងៗ។

 

រូបវន្តបុគ្គល និងនីតិបុគ្គលដែលត្រូវការប្រើប្រាស់ស្នាដៃ ដែលគ្រប់គ្រងដោយអង្គភាពគ្រប់គ្រងសិទិ្ធរួម ត្រូវសុំការអនុញ្ញាត្ត និងបង់លាភការ។ ការអនុញ្ញាតត្រូវធ្វើជាទម្រង់កិច្ចសន្យា ដោយកំណត់ពីប្រភេទស្នាដៃដែលត្រូវប្រើប្រាស់  ចំនួនស្នាដៃ  ទីកន្លែង និងពេលវេលា។  ប្រកាសនេះអនុញ្ញាតអោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការដោះស្រាយរាល់វិវាទនានាដែលកើតឡើងរវាងអង្គភាពគ្រប់គ្រងសិទិ្ធរួម និងអ្នកទទួលអាជ្ញាប័ណ្ណ ក៏ដូចជា ជាមួយសមាជិករបស់ខ្លួន។

 

Please reload

Please reload

Search By Tags
Please reload

Archive